Friday, August 18, 2017

វិធីធ្វើឲ្យល្ពៅកាន់ផ្លែបានច្រើន និងផ្លែបានធំល្អ

» វិធីធ្វើឲ្យល្ពៅកាន់ផ្លែបានច្រើន និងផ្លែបានធំល្អ
*សម្ភារៈត្រូវមាន៖*
  • ម្សៅទឹកដោះគោកូនក្មេង
  • ទឹកស្អាត។
  • ***វិធីធ្វើ៖***
  • នៅពេលដែលយើងដាំល្ពៅបានប្រមាណ១ខែវានឹងចាប់ផ្តើមចេញផ្កា។
  • លាយម្សៅទឹកដោះគោ ២ស្លាព្រាបាយជាមួយទឹក២០លីត្រ រួចកូរវាឲ្យរលាយសព្វ។
  • យកទឹកនេះបាញ់ទៅលើផ្កាល្ពៅជារៀងរាលព្រឹក ដើម្បីទាក់ទាញសត្វល្អិតដូចជាឃ្មុំជាដើមមកក្រេបផ្ការបស់វា ដែលជួយក្នុងការបន្តពូជរបស់ផ្កាល្ពៅទាំងនោះ។

  • * វិធីសាស្ត្រមួយទៀតគឺ៖

  • យើងអាចយកកេសលំអងពីផ្កាឈ្មោល ទៅផ្តិតឲ្យជាប់លើកេសផ្កាញីដើម្បីជំនួយក្នុងការបន្តពូជរបស់វា។
  • បើយើងមិនអនុវត្តវិធីជួយបង្កាត់បែបនេះ ផ្កាល្ពៅញីខ្លះនឹងរោយស្វិតងាប់ទៅវិញព្រគ្មានការបង្ករកំណើត។

អត្ថបទដោយ៖ អ៊ាង សុផល្លែត



No comments:

Post a Comment